នាល្ងាចថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីអបអរសាទរទិវាជាតិ លើកទី៦០ របស់សាធារណរដ្ឋសិង្ហបុរី នៅសណ្ឋាគារ Raffles Le Royal រាជធានីភ្នំពេញ។ ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត បានជួបនិងពិភាក្សាជាមួយឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត និងដៃគូរនានា អំពីការស្វែងរកដំណោះស្រាយលើបញ្ហាផ្សេងៗ របស់បងប្អូនពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ។
ប្រភព៖ ខុទ្ទកាល័យអនុប្រធានទី២ ព្រឹទ្ធសភា